khmer eng
  • ឯកឧត្តម ចាន់ ណារ៉េត អនុប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា បានអញ្ជើញឡើងបទអន្តរាគមន៍ ក្រោមមូលបទ “ការប្រែប្រួលអាកាសធាតុ និងយុទ្ធសាស្រ្តកំណើន បៃតង”
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ចាន់ ណារ៉េត អនុប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា បានអញ្ជើញឡើងបទអន្តរាគមន៍ ក្រោមមូលបទ “ការប្រែប្រួលអាកាសធាតុ និងយុទ្ធសាស្រ្តកំណើន បៃតង” ក្នុងសន្និសីទសមាជិកអាស៊ី-ប៉ាស៊ីហ្វិក ស្តីពី បរិស្ថាន និងការអភិវឌ្ឍ (APPCED) លើកទី២០ នៅរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ ទីក្រុងសេអ៊ូល។

    ថ្លែងទៅកាន់អង្គសន្និសិទ ឯកឧត្តមបានលើកឡើងអំពីភាពងាយរងគ្រោះរបស់កម្ពុជាពីផលប៉ះពាល់ការប្រែប្រួលអាកាសធាតុ ទោះបីជាប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចតួចក៏ដោយ និង បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុក្រោមក្របខ័ណ្ឌ UNFCCC ជាពិសេសការធ្វើបច្ចុប្បន្នភាពរបាយការណ៍ការចូលរួមចំណែករបស់ជាតិកាលពីខែធ្នូ ឆ្នាំ២០២០ ជាមួយគោលដៅកាត់បន្ថយការបំភាយឧស្ម័នកញ្ចក់ឱ្យបាន៤១,៧% ត្រឹមឆ្នាំ២០៣០ និងការដាក់ចេញនូវយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអាព្យាក្រឹតកាបូនជាមួយគោលដៅនូវអព្យាក្រឹតភាពកាបូនត្រឹមឆ្នាំ២០២៥។ ក្រៅពីនេះ ឯកឧត្តមបានលើកឡើងអំពីការអនុម័តឯកសារគតិយុតិ្ត គោលនយោបាយ និងផែនការយុទ្ធសាស្រ្តនានារបស់កម្ពុជា ដើម្បីគាំទ្រដល់ដល់ការផ្លាស់ប្តូរឆ្ពោះទៅរកការអភិវឌ្ឍបៃតង និងអាព្យាក្រឹតកាបូន។ ឯកឧត្តមបានសង្កត់ធ្ងន់អំពីតួនាទីចាំបាច់របស់សភាក្នុងការចូលរួមដោះស្រាយការប្រែប្រួលអាកាសធាតុ និងជំរុញកំណើនបៃតង និងការផ្លាស់ប្តូរឆ្ពោះទៅរកអាព្យាក្រឹតកាបូន តាមរយៈមុខងារសភា ការគាំទ្រក្របខ័ណ្ឌកិច្ចសហប្រតិបតិ្តការ និងគំនិតផ្តួចផ្តើមតំបន់ពាក់ព័ន្ធនានា ក៏ដូចជាការដើរតួនាទីជាវេទិកាសម្រាប់កិច្ចសន្ទនាជាមួយដៃគូពាក់ព័ន្ធទាំងអស់៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្ដម អ៊ុច បូររិទ្ធ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាល និងប្រគល់ឯកសណ្ឋាន និងសម្ភារៈបម្រើការងារសន្តិសុខជូនប្រជាការពារ នៅស្រុកបាធាយ ខេត្តកំពង់ចាម
    thumbnail
     
    ឯកឧត្តម សត ណាឌី អញ្ជើញនាំយកថវិកាជូនដល់សាខាកាកបាទក្រហម
    thumbnail
     
    ឯកឧត្តម លីសារី​ អញ្ជើញសំណេះសំណាលសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ​ និងចូលរួមគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​  នៅក្រុងកំពត​ ខេត្តកំពត
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ ដឹកនាំគណៈប្រតិភូព្រឹទ្ធសភា ចូលរួមមហាសន្និបាតសហភាពអន្តរសភា លើកទី១៥២ នៅប្រទេសតួកគីយ៉េ
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អញ្ជើញចូលគោរពជូនពរឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ